លោកស្រី ប្រធាន ភូមិ កំពុង វ័ណ្ឌ . ក ហើយ ! នាំ មនុស្ស មក ប្រមូល លុយ … អត់ ចេញ លទ្ធផល
ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ជាង ៥០ នាក់ បាន នាំ គ្នា មក តវ៉ា មុខ ផ្ទះ របស់ លោកស្រី មេ ភូមិ ព្រៃ ព្រិច ដែល នាំ បុគ្គល ២ ទៅ ៣ នាក់ មក រៃ លុយ រត់ការ ធ្វើ ប្លង់ ដី ក្រោយ ស្ងាត់ឈឹង ដោយ នាំ គ្នា ធ្វើការ តវ៉ា នៅ ថ្ងៃ ទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅ ភូមិ ព្រៃ ព្រិច សង្កាត់ អូរ ជ្រៅ ក្រុង ប៉ោយ ប៉ែ ត ។
តំណាង ប្រជាពលរដ្ឋ បាន ប្រាប់ ថា មូលហេតុ ពួក គាត់ នាំ គ្នា មក តវ៉ា នៅ មុខ ផ្ទះ លោកស្រី ហ៊ុ ក លឿ ត ដែល ជា មេ ភូមិ ព្រៃ ព្រិច មាន គ្នា ប្រមាណ ជាង ៥០ នាក់ តំណាង ប្រជាពលរដ្ឋ ជា ច្រើន គ្រួសារ រឿង លោកស្រី មេ ភូមិ បាន នាំ បុគ្គល ២ ទៅ ៣ នាក់ មក ដើរ រៃ លុយ ប្រជាពលរដ្ឋ ១ គ្រួសារ មាន ៥,០០០ បាត ខ្លះ ទៀត ១០,០០០ បាត ថា យក លុយ នេះ ទៅ រត់ការ ដើម្បី ធ្វើ ប្លង់ ដី ជា កម្មសិទ្ធិ ។ ក្រោយ រៃ យក លុយ ហើយ ស្រាប់តែ ស្ងាត់ឈឹង ដូច ចោរលួច សេះ ទើប នាំ គ្នា តវ៉ា ទាមទារ លុយ វិញ ។
តំណាង ប្រជាពលរដ្ឋ បាន បញ្ជាក់ ថា ក្រោយ ប្រជាពលរដ្ឋ តវ៉ា ទាំង មាន ឯកសារ ស្នាម មេដៃ ប្រជា ពលរដ្ឋ សុំ ឱ្យ លោកស្រី មេ ភូមិ ព្រៃ ព្រិច ដែល ជា អ្នក នាំ បុគ្គល ២ ទៅ ៣ នាក់ រៃ លុយ ប្រជាពលរដ្ឋ ថា យក ទៅ រត់ការ ដើម្បី ចុះបញ្ជី ដីធ្លី ជា កម្មសិទ្ធិ ជូន ប្រជាពលរដ្ឋ ឱ្យ ស្របច្បាប់ ព្រោះ ជា ដី ដែល រស់នៅ អាស្រ័យ ផល មាន ទំនាស់ ជា ច្រើន ឆ្នាំ មក ហើយ ដែល មិន ទាន់ ដោះស្រាយ បញ្ចប់ ទើប លោកស្រី មេ ភូមិ នាំ បុគ្គល ២ ទៅ ៣ នាក់ ទទួល រត់ការ ដើម្បី បាន ចុះបញ្ជី ដីធ្លី ជា កម្មសិទ្ធិ ស្របច្បាប់ ក្រោយ ដើរ រៃ លុយ ពី ប្រជាពលរដ្ឋ យក ទៅ អស់ហើយ ស្ងាត់ឈឹង ទើប ប្រជាពលរដ្ឋ នាំ គ្នា មក តវ៉ា សុំ លុយ មក វិញ ព្រោះ លុយ នេះ សង្ស័យ នៅ លើ លោកស្រី មេ ភូមិ ទាំងស្រុង ។
លោកស្រី ហ៊ុ ក លឿ ត មេ ភូមិ ព្រៃ ព្រិច បាន ប្រាប់ តាម ទូរស័ព្ទ ថា ៖ ពេល នេះ លោកស្រី កំពុង ជាប់រវល់ ចែក អំណោយ ជូន ប្រជាពលរដ្ឋ មិន បាន អត្ថាធិប្បាយ ជូន នោះ តែ លោកស្រី បាន ប្រាប់ ប្រជាពលរដ្ឋ នៅ ពេល ទៅ តវ៉ា ថា រឿង លុយ ដែល រៃ យក ទៅ រត់ការ ធ្វើ ប្លង់ ដី នោះ លោកស្រី មិន ពាក់ព័ន្ធ ឡើយ គឺ មាន បុគ្គល ផ្សេង ទៀត ដែល បាន ដើរ រ៉ៃ យក លុយ ទៅ រត់ការ ដើម្បី ចុះ ធ្វើ ប្លង់ ដី គឺ លោកស្រី មិន ពាក់ព័ន្ធ ឡើយ ។
ឱ ! លោកស្រី ប្រធាន ភូមិ អើយ … ពេល នេះ វ័ណ្ឌ . ក មែនទែន ហើយ … តើ លោកស្រី រៃ លុយ ពី ពលរដ្ឋ យក ទៅ ណា? … ល្មម សង វិញ ហើយ ប្រាក់ ដែល រៃ បាន មាន រាប់ សែន បាត … ទំនង រាប់ លាន បាត ផង … ចៀស មិន រួច ពី ចង . ក ខ្លួនឯង ឡើយ …
Post a Comment