រដ្ឋមន្ត្រីក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ ជំរុញ ឱ្យ គ្រប់ ភាគី ក្នុង ទំនាក់ទំនង វិជ្ជាជីវៈ ធ្វើការ រួម គ្នា ដើម្បី ទាក់ទាញ ការ វិនិយោគ

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ នៅ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បាន ជំរុញ ឱ្យ គ្រប់ ភាគី  ដែល មានអង្គការ ដៃគូ សហជីព និង និយោជក រួម គ្នា ធ្វើ ឱ្យ ប្រសើរ ឡើង បន្ថែម ទៀត  ក្នុងវិស័យ ទំនាក់ទំនង វិជ្ជាជីវៈ ដើម្បី ឱ្យ កម្ពុជា អាច រក្សា បាន  នូវ ការ ទាក់ទាញ វិនិយោគ  ។ ការ ជំរុញ នេះ គឺ ធ្វើ ឡើង ក្នុង ពេល  ដែល ឯកឧត្តម រដ្ឋមន្ត្រី បាន ឡើង ថ្លែង  ក្នុង វេទិកា ការងារ ប្រចាំឆ្នាំ ស្តី ពី “ វឌ្ឍនភាព នៃ វិស័យ ទំនាក់ទំនង វិជ្ជាជីវៈ នៅ កម្ពុជា និង ចក្ខុវិស័យ សម្រាប់ អនាគត ” ដែល រៀបចំ ឡើង ដោយ  សហព័ន្ធ និយោជក និង សមាគម ពាណិជ្ជកម្ម កម្ពុជា  (CAMFEBA)  ។

ឯកឧត្តម រដ្ឋមន្ត្រី បាន បញ្ជាក់ ពី ភាព ចាំបាច់ និង សារៈសំខាន់  នៃ ភាគី ទាំង ៣  ដើម្បី ជំរុញ ឱ្យ វិស័យ ទំនាក់ទំនង វិជ្ជាជីវៈ  នៅ កម្ពុជា កាន់តែ ប្រសើរ ឡើង  តាម រយៈ ការ គោរព ច្បាប់ទម្លាប់  ដែល កម្ពុជា មាន ស្រាប់  ដើម្បី ផ្តល់ ឱ្យ គ្រប់ ភាគី ទាំង និយោជក និង កម្មករនិយោជិត ទទួលយក បាន ស្រប ទៅ នឹង ទិស ដៅ របស់ ក្រសួង  ដែល មាន តួនាទី ក្នុង ការ រក្សា លំនឹង  នៃ ទំនាក់ទំនង វិជ្ជាជីវៈ  ដោយ មិន អាច ខ្វះ  ដៃគូ ណាមួយ ឡើយ  សម្រាប់ សុ ខុ ដុម នី យ កម្ម  ក្នុង រោងចក្រ សហគ្រាស  ។

ឯកឧត្តម រដ្ឋមន្ត្រី ក៏ បាន បញ្ជាក់ ឱ្យ អង្គ វេទិកា យល់  ពី ស្ថានភាព នៃ កា រវិ វ ឌ្ឍ  ក្នុង តំបន់ និង ពិភពលោក  ដែល ទាមទារ ឱ្យ រាជរដ្ឋាភិបាល កម្ពុជា ថ្លឹងថ្លែង និង ប្រមើល ទៅ លើ ភាព ប្រកួតប្រជែង របស់ ប្រទេស  ក្នុង តំបន់  ដើម្បី ធ្វើ យ៉ាងណា ឱ្យ កម្ពុជា  នៅ តែ រក្សា បាន ប្រៀប ឈ្នះ និង ភាព ប្រកួតប្រជែង  ក្នុង ទិស ដៅ រក្សា លំនឹង ការងារ និង ការ បង្កើន ការ ទាក់ទាញ  ការ វិនិយោគ ដែល ជា កត្តា បង្កើត ឱកាស ការងារ បន្ថែម  សម្រាប់ យុវជន ពេញកម្លាំង ក្នុង សង្គម  ។

បន្ថែម ពី នេះ ឯកឧត្តម រដ្ឋមន្ត្រី បាន គូសបញ្ជាក់ ពី ការ យកចិត្តទុកដាក់  ជា អាទិភាព របស់ ក្រសួង  ចំពោះ លក្ខខណ្ឌ ការងារ ការ បង្កើន ឱកាស ការងារ និង បរិយាកាស កា ងារ ល្អ ការ ពង្រឹង សុ ខុ ដុម នី យ កម្ម នៃ ទំនាក់ទំនង វិជ្ជាជីវៈ និង ការ បណ្តុះបណ្តាល វិជ្ជាជីវៈ និង បច្ចេកទេស សំដៅ  ឆ្លើយ តប ទៅ នឹង បច្ចុប្បន្នភាព  នៃ ទីផ្សារ ការងារ នៅ កម្ពុជា និង ការ ធ្វើ សមាហរណកម្ម សេដ្ឋកិច្ច សកល  ។ លើស ពី នេះ ឯកឧត្តម រដ្ឋមន្ត្រី បាន បញ្ជាក់ ថា ក្រសួង បាន គិតគូរ និង បាន ដាក់ ទិស ដៅ  ក្នុង ការ ពង្រឹងគុណភាព  នៃ អធិការកិច្ច ការងារ  ដើម្បី ធ្វើ ឱ្យ គ្រប់ ភាគី មាន ជំនឿ ទុកចិត្ត  ដែល ជា ចំណុច គន្លឹះ  នៃ ភាព ប្រសើរ ឡើង នៃ ទំនាក់ទំនង វិជ្ជាជីវៈ ផង ដែរ  ៕

                                    







 

Powered by Blogger.