អភិបាលខេត្ត មណ្ឌលគិរី បញ្ជា ឱ្យ អាជ្ញាធរ បណ្តា ក្រុង ស្រុក ត្រួតពិនិត្យ និង បង្ក្រាប ល្បែងស៊ីសង ខុសច្បាប់ គ្រប់ ប្រភេទ

ខេត្តមណ្ឌលគិរី ៖ លោក អភិបាលខេត្ត មណ្ឌលគិរី បាន ចេញ បទបញ្ជា អោយ តាម បណ្តា ក្រុង ស្រុក ទាំងអស់ ដែល ចំណុះ អោយ ខេត្ត ចុះ ទប់ស្កាត់ ជា បន្ទាន់ និង បញ្ឈប់ ការ អនុញ្ញាត អោយ បើក អាជីវកម្ម ឆ្នោត ឡូ តូ ល្បែង ផ្សងសំណាង រួម ទាំង ចាត់វិធានការ បង្ក្រាប ល្បែងស៊ីសង ល្បែងស៊ីសង ខុសច្បាប់ គ្រប់ ប្រភេទ ដែល កំពុង ដំណើរការ ក្នុងភូមិ សាស្ត្រ រដ្ឋបាល ខេត្តមណ្ឌលគិរី ។

ក្នុង លិខិត ចុះ ថ្ងៃ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ របស់ លោក ថង សា វុន អភិបាល នៃ គណៈ អភិបាលខេត្ត នោះ បានអោយ ដឹង ថា ដើម្បី រក្សា បាន នូវ សន្តិសុខ សុ វត្ថ ភាព សង្គម និង ជំរុញ ការ អនុវត្តន៍ ច្បាប់ អោយ បាន សម ស្រប តាម គោលការណ៍ និ តិ រដ្ឋ និង កម្មវិធី នយោបាយ របស់ រាជរដ្ឋាភិបាល កម្ពុជា ជា ពិសេស ធានា បាន នូវ សុខ សន្តិភាព ការ អភិវឌ្ឍន៍ ការ លើកកម្ពស់ ជីវភាព ប្រជាពលរដ្ឋ អោយ មានការ រីក ចម្រើន ជា លំដាប់ សម ស្រប ទៅ តាម យុទ្ធសាស្ត្រ ប ច្ច កោណ ដំ កាល ទី ១ របស់ រាជរដ្ឋាភិបាល កម្ពុជា អណ ត្តិ ទី ៧ និង ដោយ មានការ យកចិត្ត ខ្ពស់ ពី ថ្នាក់ដឹកនាំ អាជ្ញាធរ គ្រប់ លំដាប់ថ្នាក់ ក្នុង ការ អនុវត្តន៍ នូវ គោលនយោបាយ ភូមិ ឃុំ សង្កាត មាន សុ វត្ថ ភាព និង ធ្វើការ បង្ក្រាប រាល់ បទល្មើស ផ្សេង ជា ប្រចាំ ធ្វើ អោយ ប្រជាពលរដ្ឋ មាន ជំនឿ ទុកចិត្ត មក លើ ការ ដឹកនាំ របស់ រាជរដ្ឋាភិបាល និង អាជ្ញាធរ ពាក់ព័ន្ធ ផង ដែរ ។

សម្តេច ធិ បតី ហ៊ុន ម៉ា ណែ ត នាយក រដ្ឋមន្ត្រី កាលពី ពេល កន្លង មក ក៏ ធ្លាប់ បាន ស្នើរ ដល់ តាម បណ្តា ខេត្ត និង ដាក់ បទបញ្ជា យ៉ាង តឹង រឹង ត្រូវ តែ បញ្ឈប់ ការ ផ្តល់ អាជ្ញាប័ណ្ណ និង មិន អោយ មាន សកម្មភាព លេងល្បែង ផ្សងសំណាង តាម រូបភាព ផ្សេង ៗ ទៀត ផង ៕




 

Powered by Blogger.