វេទិការសាធារណៈ និងផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះ ដោយបានអនុវត្តតាមការណែនាំ និងទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង, កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង៨ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានបន្តចុះបើកវេទិការសាធារណៈ និងផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅតាមបណ្ដាទីវត្តអារាម និងផ្ទះប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋទូទៅ ឱ្យបានយល់ដឹងបន្ថែមពាក់ព័ន្ធគ្រោះអគ្គីភ័យ ព្រោះវាងាយនឹងរងគ្រោះមហន្តរាយខ្លាំងនារដូវប្រាំង, បានធ្វើការផ្សព្វផ្សាយបន្ថែម ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ដែលបង្កដោយគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបានផ្សព្វផ្សាយពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ ពិសេសឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនតែប៉ុណ្ណោះកងកម្លាំងនគរបាលយើងក៏បានធ្វើចរាចណ៍ជូនសិស្សានុសិស្សឆ្លងផ្លូវតាមមុខសាលារៀន និងធ្វើចរាចរណ៍តាមទីប្រជុំជននានា។
Post a Comment