រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីរាប់បាត្របុណ្យមាឃបូជា

 ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីរាបបាត្របុណ្យមាឃបូជា ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ពិធីនេះ បានប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបរិវេណមន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺ។








ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា÷ ការប្រារព្ធធ្វើពិធីនេះឡើង ដើម្បីរំលឹកដល់ហេតុមហស្ចារ្យក្នុងថ្ងៃមាឃបូជា ៤ ប្រការ -ជាថ្ងៃឧបោសថ ១៥ កើត -ព្រះភិក្ខុ ១២៥០ អង្គ មកប្រជុំគ្នាដោយមិនបានណាត់ទុក -ព្រះភិក្ខុទាំងអស់ សុទ្ធតែជាព្រះអរហន្តមានអភិញ្ញា -ព្រះភិក្ខុទាំងអស់ សុទ្ធតែបានទទួលខុបសម្បទបែប ឯហិភិ។ ឧត្តមគតិរបស់ព្រះពុទ្ធសាសនា ៣ ប្រការ -សេចក្តីអន់ធន់ ជាតបធម៌ដ៏ឧត្តម -ព្រះពុទ្ធទាំងឡាយតែងសម្តែងថា ព្រះនិព្វានជាធម៌ឧត្តម -បុគ្គលដែលសម្លាប់សត្វដទៃ បៀតបៀនសត្វដទៃមិនមានឈ្មោះថា បុព្វេជិត ឬ សមណៈឡើយ។ គោលការណ៍របស់ព្រះពុទ្ធសាសនា ៣ ប្រការ -ការមិនធ្វើអំពើបាបទាំងពួង -ការបំពេញកុសល ឲ្យបរិបូណ៌ -ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ហើយវិធីការរបស់ព្រះពុទ្ធសាសនា ៦ ប្រការ -មិនពោលតិះដៀលអ្នកដទៃ -ការមិនបៀតបៀនអ្នកដទៃ -ការសង្រួមក្នុងបាតិមោក្ខ -ភាវៈជាអ្នកដឹងប្រមាណក្នុងភត្ត -កន្លែងដេក កន្លែងអង្គុយដ៏ស្ងាត់-ការបំពេញព្យាយាមក្នុងអធិចិត្ត។


គួរបញ្ជាក់ផងដែរថា តាមមន្ទីរ អង្គភាព វត្តអារាម បានបោសសម្អាតបរិស្ថាន រៀបចំភ្លើងពណ៌ តាមដងផ្លូវ ចងទង ជ្វាលា ពាក្យស្លោក ហើយពិធីនោះក៏មានមន្ត្រីរាជការ តាមមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ បានអញ្ជើញជួបជុំគ្នា និងមានភ្ជាប់មកជាមួយនូវគ្រឿងសក្ការបូជា ទៀន ធូប ផ្កាភ្ញី ចង្ហាន់  ម្ហូបខ្ចប់ និងបច្ច័យ សម្រាប់រាប់បាត្រ ប្រគេនដល់ព្រះសង្ឃចំនួន ៨០អង្គ ផងដែរ៕ដោយ៖ចៅចិត្ត

Powered by Blogger.