ស្វាយរៀង ភ្នំពេញក្រោន វិសាខា និងបឹងកេត បន្តឈរនៅកៅអី Top4 នៅលីគកំពូលកម្ពុជា
ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី២១ ហើយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅក្នុងនោះឃើញថា ក្រុមបឹងកេត បានបន្តឈរកៅអី Top4 ក្រោយទម្លាក់ក្រុម អាយ អេស អាយ ដង្កោសែនជ័យ កាលពីសប្ដាហ៍ទី២០។

ឃើញថា ឆ្លងកាត់អស់ ២១សប្ដាហ៍កន្លងមកគឺមានតែព្រះខ័នរាជស្វាយរៀង ប៉ុណ្ណោះដែលជាក្រុមដែលកាន់កាប់តំណែងកំពួលតារាងច្រើនជាងគេ បាន ១៩សប្ដាហ៍។ ខណ:បច្ចុប្បន្នស្វាយរៀង ឈរកំពូលតារាង ឈ្នះ១៧ប្រកួត ស្មើ ២ប្រកួត ចាញ់ ២ប្រកួត មាន ៥៣ពិន្ទុ។
Post a Comment