អតីតឡូនេសាទចំនួន៧នៅខេត្តកំពង់ឆ្នាំង ត្រូវបានជ្រើសរើសជាដែនអភិរក្សត្រីមេពូជថ្នាក់ជាតិ
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤នេះ បានប្រាប់ឲ្យដឹងថា: នៅក្នុងខេត្តកំពង់ឆ្នាំង មានសហគមន៍នេសាទចំនួន៦៣ក្រោយពីរាជរដ្ឋាភិ បាលប្រកាសរំសាយឡូត៍នេសាទទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងរួច មក ក៏បានជ្រើសរើសអតីតឡូត៍នេសាទចំនួន៧ក្នុងខេត្តកំពង់ឆ្នាំងនេះដែលមានសក្តានុពលសម្រាប់ជាជម្រកត្រីមេពូជទុកសម្រាប់អភិរក្សមេពូជត្រីថ្នាក់ជាតិ ទាំងរដូវប្រាំងនិងរដូវវស្សា។ក្នុងនោះមានអតីតឡូត៍នេសាទលេខ១,ឡូត៍នេសាទលេ៥,ឡូត៍នេសាទលេខ៩,ឡូត៍នេសាទលេខ១០,ឡូត៍នេសាទលេខ១២,ឡូត៍នេសាទលេខ១៦,និងអតីតឡូត៍នេសាទលេខ១៧។
នាយខ័ណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ឲ្យដឹងទៀតថា: បច្ចុប្បន្ននេះអតីតឡូត៍នេសាទទាំង៧ទី តាំងដូចបានរៀបរាប់ខាង លើនេះ គឺសហគមន៍បាននៅប្រចាំការជាប់ជាប្រចាំ ហើយពួកគាត់ក៏បានអូស យកកំប្លោកឬគល់ឈើ និងមែកឈើងាប់ៗយកមកដាក់គរជាច្រើនកន្លែងទុកសម្រាប់ជាជម្រកត្រី និងបានសង់ជារោងសម្រាប់សហគមន៍នៅប្រចាំការនិងការពារទាំងយប់ទាំងថ្ងៃយ៉ាងត្រឹមត្រូវទៀតផង ដែលមិនមានជនណាម្នាក់ហ៊ានចូលធ្វើការនេសាទនៅ ក្នុងដែនអភិរក្សមេពូជត្រីទាំង៧ទីតាំងខាងលើនេះឡើយ។លោកបញ្ជាក់ថា: ដោយឡែកអតីតឡូត៍នេសាទលេខ១ ដែលពីមុនមកគ្រប់គ្រងដោយសហគមន៍ផ្សេង តែបច្ចុប្បន្ននេះក៏ជាកន្លែងអភិរក្សត្រីមេពូជ ថ្នាក់ជាតិផងដែរ ដែលទីតាំងទាំងអស់នេះត្រូវបានការពារយ៉ាងម៉ត់ចត់។ដោយឡែកនៅក្នុងដែនអតីតឡូត៍នេសាទលេខ១នេះដែរ គឺគេបានជ្រើសរើសទីតាំងចំនួន៣កន្លែង ដែលមានអន្លុងទឹកជ្រៅៗសម្រាប់ជាជម្រកត្រីមេពូជជ្រកក្នុងរដូវ ប្រាំង ហើយបច្ចុប្បន្ននេះ គឺសហគមន៍បានរៀបចំទាំង៣ទីតាំងនេះ ដោយបានអូសប្រមូលកំប្លោកនិងគល់ឈើ មែកឈើងាប់ៗយកមកដាក់គរទុកសម្រាប់ជាជម្រកត្រីមេពូជជ្រកនោះដោយមានបោះ បង្គោលនិងដោតខ្ទង់ជាចំណាំផងដែរ។តែបើយើងមិនដឹងមើលទៅទីនោះហាក់ដូចជាគំនរសម្រាស់មែកឈើរបស់ក្រុមឈ្មួញឬជនល្មើសដែលគេដាក់សម្រាប់ទុកហ៊ុំព័ទ្ធចាប់ត្រីនៅក្នុងដែនអភិរក្សពូជត្រីខាងលើនេះ។
ហេតុនេះ លោកនាយខណ្ឌរដ្ឋបាលជលផលក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានផងដែរត្រូវរួមសហការគ្នា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានប្រទះឃើញក្រុមឈ្មួញនិងជនខិលខូចឆ្លៀតឱកាសធ្វើការនេសាទ ដូចជាការការហ៊ុំសម្រាស់ចាប់ត្រី អូសអួន ឬក៏ប្រើឧបករណ៍នេសាទផ្សេងៗទៀតនៅក្នុងដែនអភិរក្សត្រីមេពូជទាំង៧ទីតាំងដូចបានរៀបរាប់ខាងលើនេះសូមប្រញាប់រាយការណ៍មកមន្ត្រីជំនាញរដ្ឋបាលជលផល ឬក៏រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូល ដ្ឋាន ដែលនៅជិតទីតាំងកើតហេតុ ដើម្បីឱ្យសមត្ថកិច្ចសហការជាមួយមន្ត្រីជំនាញចុះបង្ក្រាបឲ្យបានទាន់ពេល៕
Post a Comment