កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផល សហការជាមួយកងពលអន្តរាគមន៍លេខ១
កំពង់ឆ្នាំង៖ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤
កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី សហការជាមួយកងពលអន្តរាគមន៍លេខ១ បានចុះប្រតិបត្តិការប្រទះឃើញសកម្មភាពបទល្មើសជលផល ដោយប្រើឧបករណ៍ឆក់ត្រី នៅចំណុច បឹងតាមល់ ភូមិតាមល់លេី ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ក្នុងពេលប្រតិបត្តិការជនសង្ស័យបានរត់គេចខ្លួនបន្សល់ទុកតែវត្ថុតាងរួមមានដូចខាងក្រោម៖
-អាំងវ៉ាក់ទ័រចំនួន០៣គ្រឿង
-អាគុយ១២វ៉ុល ៤០អំពែ ចំនួន ០២ គ្រឿង
-ដងឆក់ចំនួន ០២គូរ
-កន្ត្រងចំនួន ០១គ្រឿង
-ខ្សែភ្លើងប្រវែង០៨ ម៉ែត្រ
-ត្រីចំនួន ០៣គីឡូក្រាម
-ម៉ូតូ សង់ការ៉េ ចំនួន២គ្រឿង៖
-ម៉តូសង់ការ៉េ គ្មានស្លាកលេខ ១ គ្រឿង
-ម៉ូតូសង់ ពាក់ស្លាកលេខ ភ្នំពេញ 1CN 5204 ចំនួន ០១គ្រឿង
បន្ទាប់មកសមត្ថកិច្ចយើងបានដកហូតវត្ថុតាងវត្ថុតាងមករក្សាទុកនៅផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទនិងស្រាវជ្រាវរកជនសង្ស័យនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល ។
Post a Comment