ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណះអភិបាល បានដឹកនាំកម្លាំងចុះអន្តរាគមន៍ពន្លត់ភ្លើងឆេះកូនឈើ និងដើមអាកាស្យា
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងចុះអន្តរាគមន៍ពន្លត់ភ្លើងឆេះកូនឈើ និងដើមអាកាស្យា នៅចំណុចភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់រថយន្តពន្លត់ ៣គ្រឿង អស់ទឹក ១០រថយន្ត។
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ សូមសំណូមពរបងប្អូនប្រជាពលរដ្ឋមេត្តាកុំដុតសំរាម ឬកូនឈើ ដែលអាចនឹងបង្កឲ្យឆេះរាលដាលធ្ងន់ធ្ងរ។
Post a Comment