ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...

 

ការគាំទ្រនេះ ធ្វើឡើង ក្នុងឱកាស មហាព្រឹត្តិការណ៍ ខួបគម្រប់៦ឆ្នាំ នៃយីហោ អេស៊ាន ផៅវ័រ នៅលើទីផ្សារប្រទេសកម្ពុជា របស់ក្រុមហ៊ុន  PSK ២០០៥ ខេមបូឌា ឯ.ក និងក្រុមហ៊ុន PSK ២០០៥ ថៃឡង់ ដែលក្រុមហ៊ុនទាំង២នេះ បានសហការគ្នារៀបំធ្វើឡើង កាលថ្ងៃទី១៥ ខែធ្នឆ្នាំ២០២៤ នៅសាលពិពណ៌កោះពេជ្រ រាជធានីភ្នំពេញ  ក្រោមអធិបតីភាព ឯ.ឧ ឧកញ៉ា សាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមន៍សហពន្ធ័ វិនិយោគិនកម្ពុជា និងជាប្រធានសមាគម សម្ពន្ធភាពអង្កការ-សមាគម និងវិស័យឯកជន នៅកម្ពុជា ព្រមទាំងមានវត្តមាន ចូលរួមផងដែរ ពីសំណាក់ លោក គិត ជីរ៉ាក់ ផេត ស្រី គីមកែវ អគ្គនាយកក្រុមហ៊ុន ភីអេសខេ ២០០៥ ថៃឡង់ និងប្រតិភូមកពីប្រទេសថៃ ព្រមទាំង វត្តមានសមាជិក  សមាជិការ ក្រុមហ៊ុន PSK ២០០៥ ខេមបូឌា ឯ.ក ជាច្រើនពាន់នាក់ ដែលសុទ្ធសឹង ជាធុរកិច្ចទីផ្សារបណ្ដាញ ជាវិនិយោគិន ពាណិជ្ជករ អាជីវករ អ្នកជំនាញវិជ្ជាជីវៈ បុគ្គលស្វ័យនិយោជន៍ សហគ្រាសធុនមីក្រូ សហគមន៍កសិកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកពីបណ្តាខេត្តក្រុង ក្នុងប្រទេសកម្ពុជា។

ឯ.ឧ ឧកញ៉ា សាស្ត្រាចារ្យ សមូហកបណ្ឌិត ឡី សុភាព បានចាត់ទុក កាប្រារព្ធខួប៦ឆ្នាំ នឌផលិតផល យីហោ អេស៊ានផៅវ័រ របស់ក្រុមហ៊ុន ភីអេសខេ ២០០៥ ខេមបូឌា និងថៃឡង់ នាឱកាសនេះ ស្របពេលគ្នា ដែល ប្រមុខរាជរដ្ឋាភិបាល បានចេញអនុក្រិត្យ ស្តីពីការចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ័ និងសម្ពោធ ដាក់ឱ្យដំណើរ ការ ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ..។

បើតាមឯ.ឧឧកញ៉ា សាស្ត្រាចារ្យ សមូហកបណ្ឌិត ឡី សុភាព យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ -២០២៨ ត្រូវបានបែងចែកសេដ្ឋកិច្ច ជា ៣ តំបន់ ៖១. តំបន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ២. តំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង៣. តំបន់នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ តាមទស្សនៈវិស័យនេះ  សេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចូលរួមជួយ ក្នុងទិដ្ឋភាព ៣យ៉ាង គឺជួយកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម . ជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ និង ជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ។  «ថ្នាលឌីជីថល ចុះឈ្មោះ​អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នេះជាវឌ្ឍនភាពដ៏សំខាន់មួយ នៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨» ដែល ជាកម្មវិធីគោលនយោបាយ អាទិភាពទី៤ របស់រាជរដ្ឋា ភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលសម្តេចបានប្រកាសដាក់ឱ្យអនុវត្ត កាល​ពីចុងឆ្នាំ២០២៣។ ដូច្នេះ ការរៀបចំ និងដាក់ឱ្យដំណើរការ ជាផ្លូវការ «ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំង ពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្ម នៅក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាស ឱ្យបងប្អូន អាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខ មាលភាព កាន់តែល្អប្រសើរ។ អ្វីដែលសំខាន់ ការចុះឈ្មោះសម្រាប់ អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ គឺមិនមានការជំរុញ និងធ្វើការបង្ខិតបង្ខំនោះទេ ពោលគឺឈរលើគោលការណ៍ស្ម័គ្រចិត្ត។

ពាក់ពន្ធ័និង ព្រឹត្តិការណ៍ ខួបគម្រប់៦ឆ្នាំ នៃយីហោ អេស៊ាន ផៅវ័រ នៅលើទីផ្សារប្រទេសកម្ពុជា របស់ក្រុមហ៊ុន  PSK ២០០៥ ខេមបូឌា ឯ.ក និងក្រុមហ៊ុន PSK ២០០៥ ថៃឡង់បើតាម ឧកញ៉ា បណ្ឌិត សាង អ៊ាប  ប្រធានក្រុមប្រឹក្សាភិបាល សមាគមសម្ពន្ធភាពកសិកម្ម ជលផល ធនធានទឹក  និងបរិស្ថានកម្ពុជា  ប្រធានស្ដីទីសមាគម សហពន្ធ័ធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា និងជាប្រធានក្រុមហ៊ុន PSK ២០០៥ ខេមបូឌា ឯ.ក  បានលើកឡើងដែរថា PSK 2005 ខេមបូឌា ឯ.ក និង PSK 2005 ថៃឡង់ ក្នុងរយ:ពេល៦ឆ្នាំនេះ បានចាប់ដៃគូសហការគ្នា ក្នុងការផ្គត់ផ្គង់និងចែកចាយផលិតផល យីហោ អេស៊ានផៅវ័រ ដែលជាធាតុចូល ក្នុងវិស័យកសិកម្ម ដើម្បីបំរើសេចក្តីត្រូវការ របស់ប្រជាកសិករ កម្ពុជា ក្នុងការផលិតផលដំណាំ  របស់ខ្លួន អោយមានគុណភាព សុវត្ថិភាព ស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន និងអាចចូលរួម ជម្រុញវិស័យកសិកម្ម ក្លាយជា កសិ-ធុរកិច្ច ។

បើតាមឧកញ៉ា បណ្ឌិត សាង អ៊ាប ក្នុងរយៈពេល ៦ឆ្នាំនេះ ក្រុមហ៊ុនបានបើកទូលាយ និងបង្កលក្ខណះងាយស្រួល ជូនដល់បងប្អូនគ្រប់មជ្ឈដ្ឋាន និងជំនាញពាក់ពន្ធ័វិស័យកសិកម្ម ដើម្បីក្លាយ ដៃគូ របស់ក្រុមហ៊ុន ដោយបងប្អូនកសិករ អាចទិញជី អេស៊ានផៅវ័រ ក្នុងតំលៃដុំ និងបានក្លាយជា សមាជិកពេញសិទ្ធ ដែលអាចទទួល អត្ថប្រយោជន៍បន្ថែម ។ សំរាប់បងប្អូនត្រូវការស្វែងរកការងារ ឬចង់ផ្លាស់ប្តូរមកធ្វើការ ជាមួយវិស័យកសិកម្ម ក្នុងក្រុមហ៊ុន ក៍អាចបាន ដឺលអាចរកប្រាក់ចំណូលខ្ពស់ មិនចាញ់ចំណាកស្រុកទៅធ្វើការនៅក្រៅបនរទេសឡើយ។ ដោយឡែក សំរាប់បងប្អូន ចង់បើកដេប៉ូ លក់ជីកសិកម្ម ក្រុមហ៊ុន

ក៍ផ្តល់ភាពងាយស្រួលជូននិងមានការបង្ហាត់បង្រៀនជាប្រចាំ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការលក់ដូរ និងណែនាំអ្នកប្រើប្រាស់ ឲ្យចំគោលដៅ។

យ៉ាងណា ឧកញ៉ា បណ្ឌិត សាង អ៊ាប  បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេច មហាបវរធិបតីនាយករដ្ឋមន្ត្រី  ហ៊ុន ម៉ាណែត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមាគមន៍សហពន្ធ័វិនិយោគិន សមាគមសហពន្ធធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា សមាគមន៍សម្ពន្ធ័ភាពកសិកម្ម ជលផលធនធានទឹក និងបរិស្ថានកម្ពុជា ដែលមាន ឯ.ឧ ឧកញ៉ា សាស្ត្រាចារ្យ សមូហកបណ្ឌិត ឡីសុភាព ជាប្រធាន ដឺលគាំទ្រនិងបង្កលក្ខណះងាយស្រួល ដើម្បីឲ្យក្រុមហ៊ុន  ភីអេសខេ ២០០៥ ខេមបូឌា ឯ.ក មានការអភិវឌ្ឈខ្លួន រីកចម្រើន ដល់សព្វថ្ងៃនេះ៕


















 


Powered by Blogger.